រួមគ្នាជាមួយកសិករផលិតក្នុងស្រុក កសាងឧត្តមភាព និងគុណវុឌ្ឍិ សម្រាប់អនាគតក្នុងវិស័យកសិកម្មនៅកម្ពុជា

បេសកកម្មរបស់​យើង

  • បន្តពង្រឹង និងពង្រីកការងារផលិតកម្មតាមកិច្ចសន្យាជាមួយអ្នកផលិត

  • ផ្តល់នូវបច្ចេកវិទ្យាផលិតកម្មកសិកម្មសុវត្ថិភាព និងថ្មីៗដល់អ្នកផលិត

  • ផ្តល់ជូនអ្នកបរិភោគនូវបន្លែ ផ្លែឈើមានគុណភាពល្អ សុវត្ថិភាព ដើម្បីមានអាហារូបត្ថម្ភកាន់តែប្រសើរឡើង និងមានសុខភាពល្អ

  • បង្កើនទំនុកចិត្តលើការប្រើប្រាស់/បរិភោគបន្លែ ផ្លែឈើផលិតក្នុងស្រុករបស់យើង

ដំណាំដែលមានសក្តានុពលតាមខេត្ត

ស្ថានភាពភូមិសាស្រ្តគឺជាមូលដ្ឋានគ្រឹះនៃការដាំដុះពីបន្លែស្លឹក បន្លែដើម បន្លែផ្កា បន្លែផ្លែ រហូតដល់បន្លែមើម។ ត្រូភីខេម បាននឹងកំពុងឈានជើងទៅដល់តំបន់មួយចំនួនចេញពីខេត្តដែលបានកំណត់ជ្រើសរើសមានសក្តានុពល រួមទាំងសណ្ឋានដី ប្រព័ន្ធស្រោចស្រព និងអាកាសធាតុ ដែលសមស្របបំផុតសម្រាប់ប្រភេទបន្លែជាក់លាក់ទាំងនោះ។

បច្ចុប្បន្ននេះ យើងបានចាប់ផ្តើមការងារជាមួយបណ្តាខេត្តសំខាន់ៗដូចជា កណ្តាល តាកែវ កំពង់ស្ពឺ កំពត កំពង់ឆ្នាំង កំពង់ចាម ព្រៃវែង ក្រចេះ មណ្ឌលគិរី និងបាត់ដំបង ជាទីដែលយើងបានធ្វើការសិក្សាយល់ដឹងថា ខេត្តដែលបាន សំលឹងឃើញនីមួយៗទាំងនោះនឹងផលិតបន្លែមានគុណភាពល្អបំផុត ដើម្បីបំពេញតម្រូវការទីផ្សារ។

ត្រូភីខេម មានគោលបំណងជោគជ័យទាំងអស់គ្នា

ការខ្វល់ខ្វាយរបស់យើង

អត្ថប្រយោជន៍របស់កសិករ :

  • ទទួលបានចំណេះដឹងបន្ថែមអំពីបច្ចេកវិទ្យាផលិតកម្មថ្មីដែលសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ
  • បង្កើនផលិតភាពច្នៃប្រឌិត និងការផ្គត់ផ្គង់ពេញមួយឆ្នាំ
  • រៀបចំបានល្អក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ
  • មានកិច្ចព្រមព្រៀងកិច្ចសន្យាច្បាស់លាស់ និងទីផ្សារប្រកបដោយនិរន្តរភាព កែលម្អឱកាសអាជីវកម្ម និងទំនាក់ទំនងជាមួយតួអង្គទីផ្សារ
  • បង្កើនទំនុកចិត្តដល់អ្នកប្រើប្រាស់ និងស្ថាប័នហិរញ្ញវត្ថុ
  • បង្កើនប្រាក់ចំណូលគ្រួសារ
  • លើកកម្ពស់សុខុមាលភាព និងបរិស្ថាន។

អត្ថប្រយោជន៍របស់អតិថិជន :

  • បង្កើនអាហារូបត្ថម្ភ និងមានសុខភាពល្អ
  • បង្កើនទំនុកចិត្តលើការប្រើប្រាស់បន្លែ ផ្លែឈើសុវត្ថិភាពក្នុងស្រុក
  • លើកទឹកចិត្តដល់កសិករឱ្យពង្រីកផលិតកម្ម ដើម្បីប្រកួតប្រជែងជាមួយផលិតផលនាំចូល
  • រួមចំណែកលើកកម្ពស់តម្លៃបន្ថែមលើបន្លែ ផ្លែឈើ ក្នុងស្រុក ដល់ភាគីពាក់ព័ន្ធទាំងអស់ក្នុងខ្សែច្រវាក់តម្លៃ រយៈពេលវែង។

សាវតាររបស់យើង

Tropicam Fruit and Vegetable Co., Ltd., one of the leading agricultural companies in Cambodia, was established in 2019 by Intergenerational Cambodian with the commitment to the development of sustainable food safety.

In the same year, Tropicam launched its first business, Piseth Brand Yellow Banana, which originated in Kampot province. Tropicam then added another business, Piseth Brand Safety Vegetables in 2020, including working with stakeholders in the vegetable production chain in a partnership mechanism between government, private sector and producers. Tropicam was officially registered with the Ministry of Commerce in January 28, 2020.

ការចាប់ផ្តើម

បានចាប់ផ្តើមនៅឆ្នាំ២០១៩ ដើម្បីផ្គត់ផ្គង់បន្លែ និងផ្លែឈើកម្ពុជានៅក្នុងទីផ្សារលក់រាយ និងលក់ដុំ។

ចាប់តាំងពីពេលនោះមក

ត្រូភីខេម បានអភិវឌ្ឍគុណវុឌ្ឍិរបស់ខ្លួនជារៀងរាល់ខែជាមួយរចនាសម្ព័ន្ធជាក់លាក់ ដើម្បីផ្តោតលើដំណាំកសិកម្មកម្ពុជាដែលមានសក្តានុពល និងម៉ូឌែលគ្រប់គ្រងជាលក្ខណៈបម្រើ ចែករំលែក និងផ្តល់ឱ្យពីក្រោមឡើងលើ ដើម្បី ផ្តល់នូវផលិតផលមានគុណភាព និងសេវាកម្មល្អ។

ក្នុងឆ្នាំ២០២០

ត្រូភីខេម បានចូលរួមចំណែក/ជួយផ្នែកខ្លះក្នុងសង្គម តាមរយៈអាជីវកម្មចម្បងរបស់ខ្លួនលើផលិតផលកសិកម្មសុវត្ថិភាព ជាមួយនឹងយុទ្ធសាស្រ្តជាក់ស្តែងរយៈពេលវែង តាមរយៈយន្តការ 4P (ភាពជាដៃគូសាធារណៈ ឯកជន និងអ្នកផលិត) ជាពិសេសនៅក្នុងអាជីវកម្មទីពីរដែលបានចាប់ផ្តើមនៅឆ្នាំ២០២០ ដើម្បីប្រមូលបន្លែ និងផ្លែឈើសុវត្ថិភាពពី អ្នកផលិតជាកសិករ បណ្តុំផលិត និងសហគមន៍កសិកម្ម ជាមួយនឹងផលិតកម្មកសិកម្មតាមកិច្ចសន្យា និងផ្គត់ផ្គង់ដល់អ្នកប្រើប្រាស់ និងអតិថិជន ដោយលើកកម្ពស់ខ្សែច្រវាក់តម្លៃបន្លែ និងផ្លែឈើប្រកបដោយសុវត្ថិភាព ស្របតាមស្តង់ដារការអនុវត្តកសិកម្មល្អកម្ពុជា (Cam-GAP)។

ក្រុមការងារ

ចូលរួមបេសកម្មជាមួយយើង

យើងតែងតែចាប់អារម្មណ៍ក្នុងការជួបមនុស្សដែលមានសមត្ថភាព ទេពកោសល្យ និងមានសុចរិតភាព​ ដែលចែករំលែកជាមួយគុណតម្លៃរបស់យើង។